ភ្នំពេញ៖ លោកកតាវ័យជិត១០០ឆ្នាំម្នាក់ បានសម្រេចចង.កសម្លាប់ខ្លួនក្នុងផ្ទះ ព្រោះតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា នឹងកុំឲ្យពិបាកដល់កូនចៅ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
លោកតាមានឈ្មោះ រ័ត្ន ឈីម អាយុ ៩៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យសព ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន លោកតាបានយកខ្សែពណ៌ខ្មៅចងគោ មកភ្ជាប់និងននងផ្ទះខ្លួនឯង ដោយមិនមានស្លាកស្នាមអ្វី ដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា លោកតាគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈព្យាបាល និងលាបថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរ សោះ ទើបនៅថ្ងៃកើតហេតុកូននិងចៅ ជាប់រវល់ការងារក្រោយមកស្រាប់តែ មានការភ្ញាក់ផ្អើលលោកតា ចង.កសម្លាប់ខ្លួនតែម្តង ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕