អភិបាលខេត្តព្រះសីហនុ ថាការបញ្ជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ជាបញ្ហារាំងស្ទះ ក្នុងដំណើរការទៅវិញទេ

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការមកបញ្ជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ គឺជាបញ្ហារាំងស្ទះក្នុងដំណើរការទៅវិញទេ ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយ ពីមានប្រជាពលរដ្ឋមួយចំនួន បានទៅបញ្ជ្រៀតគ្នា នៅតាមមណ្ឌល ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ កាលពីល្ងាចមិញនេះ ។

ថ្លែងនៅក្នុងឱកាស អញ្ញើញពិនិត្យនិងរៀបចំ សាលាអនុវិទ្យាល័យតេជោសែនកម្មករ ក្រុងព្រះសីហនុជាកន្លែង ចាក់វ៉ាក់សាំងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន បានលើកឡើងថា «យើងនៅតែបន្តការ ចាក់ទៅតាមការរៀបចំ ដើម្បីសណ្ដាប់ធ្នាប់ ដើម្បីពន្លឿនការចាក់ ប្រសិនបើយើងមិនមកតាមការចាក់នោះទេ ស្ថានភាពដែលបង្ករអោយបាត់សណ្ដាប់ធ្នាប់» ។

លោកអភិបាលបញ្ជាក់ថា «ជាពិសោធន៍ដូចជាកាលពីល្ងាចមិញ គឺបងប្អូនដែលមិនទាន់ បានកំណត់ជាមុខសញ្ញា ដើម្បីចាក់បងប្អូនក៏មកបញ្ជៀត មកដណ្ដើមដើម្បីចាក់ ខុសកម្មវិធីយ៉ាងដូច្នេះ នឹងធ្វើអោយមានការលំបាក ទី១អាចនាំទៅដល់ការមានភាពយឺតយ៉ាវ ក្នុងការចាក់របស់ក្រុមគ្រូពេទ្យ ។ទី២ អាចថាស្ថានការណ៍ របស់យើង នៅតែខិតខំក្នុងការគោរព នូវគោលការណ៍ បីកុំ បីការពារ ពិសេសគឺគម្លាតសុវត្ថិភាព ។ ចឹងបើបងប្អូនមកបញ្ជ្រៀតគ្នា យ៉ាងដូច្នេះ វាខុសនឹងគោលការណ៍ ដែលយើងបានកំណត់ និងជំរុញដំណើរការ ដើម្បីការពាររបស់យើង»។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានលើកលឡើងផងដែរថា ដូច្នេះអ្វីដែលជាការរៀបចំ គឺយើងនៅរៀបចំដើម្បីប្រើប្រាស់ អោយអស់សក្ដានុពល គ្រូពេទ្យរបស់យើង ចាក់ធ្វើមិចអោយបានលឿន អោយបានច្រើនក្នុង១ថ្ងៃៗ ប៉ុន្តែបើរវល់តែទៅបញ្ជ្រៀតគ្នា គឺជាខាតត្រឡប់ទៅវិញទេ ៕