ធា្លប់តែលឺគេថា រពិសដៃផ្ទៃឆ្អែត ចំឡែកអ្វីតែ បុរសម្នាក់នេះ រពិសដៃដែរ បែរជាជាប់ខ្នោះទៅវិញ

0

ភ្នំពេញ៖ ពាក្យចាស់ពោលថា «រពិសដៃផ្ទៃឆ្អែត» តែបែរជាចំឡែកអ្វីតែបុរសម្នាក់នេះ ដែរជារពិសដៃដែរបែជាជា់ខ្នោះទៅវិញ។

កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌកាលពីថៃ្ងទី០៥ ខែមីនា ឆ្នាំ២០២១ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការកំណត់ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណី គប់កញ្ចក់ រថយន្ត រួចគេចខ្លួន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី រថយន្តកម្មសិទ្ធិឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 1AM.3290 នៅចំណុចមុខផ្ទះរបស់ឈ្មោះ សេង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ។

ប្រភពព័ត៌មាន បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សេង ឆេង ក្រោយពេលសាកសួរ បានឆ្លើយសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានយកដំថ្មគប់ ទៅលើរថយន្តរបស់ជនរងគ្រោះ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿងបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បី ចាត់ការបន្តតាមនីតិវិធី  ៕