ស្ដាប់ហើយហួសចិត្ត! តាមស្រលាញ់ច្រេីនខែ តែស្រីមិនយកភ្នែកមេីល ទេីបទ្រាំមិនបានចាប់រំលោភ សម្លាប់តែម្ដង

0

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានតាមដាន និងដឹងរួចខ្លះមកហើយ នូវករណីរំលោភសម្លាប់ នារីស្រស់ស្អាតម្នាក់ ដែលជាបុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ប៉ុន្តែមកពីមូលហេតុអ្វីដែលបណ្ដាលអោយមានករណីនេះកើតឡើង ឥឡូវជនល្មើសបានសារភាពហើយថា ព្រោះតែតាមស្រលាញ់៤ខែហេីយតែខាងស្រីមិនយកភ្នែកមេីលទេីបទ្រាំមិនបានចាប់រំលោភ សម្លាប់តែម្ដងព្រោះខ្លាចបែកការ។

សូមរំលឹកថា ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោង ៨ យប់ថ្ងៃទី ២ ខែមីនា បន្ទាប់ពីប្រទះឃើញ សាកសពនា រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ស្នាក់នៅ។

តាមចម្លើយសារភាពបុរសជាឃាតកបានប្រាប់ថា ខ្លួនបានលង់ស្រឡាញ់ និងសម្រស់នារីរងគ្រោះ ៤ ខែមកហើយ ហើយប្រច័ណ្ឌជាមួយជនជាតិចិនដែលស្និទ្ធស្នាជាមួយនា។ ហើយនៅថ្ងៃកើតហេតុ ខ្លួនបានរៀបចំគម្រោងគោះទ្វារចូលបន្ទប់ចាប់រំលោភនាងបានសម្រេច បន្ទាប់មកខ្លាចបែកការណ៍ក៏សម្លាប់នាងចោល ហើយប្រមូលរបស់ដែលនាងមានទៅទាំងអស់ហើយបានគេចខ្លួនទៅដេកផ្ទះសំណាក់សៀមរាបបាន១យប់។

ស្នងការរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវដឹងថាឃាតករបានគេចខ្លួនមកសំងំនៅផ្ទះសំណាក់ក្នុងខេត្តសៀមរាបទើបលោកដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបនិងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនឃាតក បាននៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៤ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា៣ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសជាឃាតក ឈ្មោះ រឿន ធារិន្ទ មានអាយុ៣៨ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដបានរំលោភរួចប្លន់សម្លាប់ដោយប្រើកាំបិតចុងស្រួចចាក់ទៅលើនារីរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២ខែមីនា ឆ្នាំ ២០២១ នៅក្នុងបន្ទប់ផ្ទះជួលលេខ៥ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចឃាតក បានសារភាពថា រូបគេនៅផ្ទះជួលបន្ទប់ជិតបន្ទប់នារីរងគ្រោះ ឈ្មោះហួន ស្រី អាយុ២៣ឆ្នាំ ផ្ទះជួល លេខ៥ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេបានលួចស្រ ឡាញ់នារីរងគ្រោះម្នាក់ឯងរយៈពេល៤ខែមកហើយ។


លុះនៅថ្ងៃទី ២ខែ មីនា រូបគេដឹងថានារីជនរងគ្រោះមិនបានទៅធ្វើការហើយនៅផ្ទះម្នាក់ឯង គេបានរៀបចំគម្រោងជាស្រេចមានកាំបិតនិងខ្សែសម្រាប់ចងជនរងគ្រោះ បន្ទាប់មកគេបានគោះទ្វារ ជនរងគ្រោះក៏បើកទ្វារចេញមកហើយខ្លួនបានយកកូនកាំបិតភ្ជង់ឲ្យចូលក្នុងបន្ទប់វិញ ដោយនិយាយថា គេសុំដេកជាមួយតែនារីរងគ្រោះ ពេលនោះនាងបានប្រកែក រួចគេបានទះកំផ្លៀង ដាល់២ដៃ និងដាល់ពោះ៣ដៃ ធ្វើឲ្យឆ្អល់និងយល់ព្រមជាមួយគេ ក្រោយពីរំលោភ បានសម្រេច១ លើក បន្ទាប់មកជនរងគ្រោះ ដេកលក់ ហើយគេគិតថាខ្លាច នាងប្តឹងក៏សម្រេចចិត្ត យកកូនកាំបិតចាក់បំពង់ក នាង បណ្តាលឲ្យដាច់សរសៃឈាមស្លាប់ រួចហើយដោះយកគ្រឿងអល័ង្លការមាន ខ្សែ ក ខ្សែជើង ខ្សែដៃ និងលុយអាមេរិកប្រមាណជា១៥០ដុល្លា លុយខ្មែរប្រមាណជា៣០ម៉ឺន រួចគេចខ្លួន។

បច្ចុប្បន្ន ឃាត ក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ សួរចំលើយរួចរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕