ក្តៅៗ!សន្តិសុខលួចនាំស្រ្តីជនជាតិចិន ចេញពីមណ្ឌលចត្តាឡីស័ក ទៅកម្សាន្តក្នុងក្លិប នាំឲ្យផ្ទុះកូវីដ១៩ ត្រូវបញ្ចូនទៅ….

0

ភ្នំពេញ ៖ សន្តិសុខនៅសណ្ឋាគារសុខា ដែលបានលួចជម្លៀសជនជាតិចិនស្រីៗចេញពីមណ្ឌលចត្តាឡីស័ក ដែលជាហេតុនាំ ឲ្យមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១នេះដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជួនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ ជម្លៀសអោយចេញ ពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា ភ្នំពេញ ។ក្រោយលទ្ធផល១៤ថ្ងៃ ឃើញថារូបគេ អវិជ្ជមានកូវីដ១៩ ក៏ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់ អនុគណ:កម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្សយ័ថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធី ។

ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕