ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងសូមជម្រាបជូនព័ត៌មានបន្ថែ ម ទាក់ទងករណីដែលលើកឡើងថា មានជនប្រដាប់អាវុធចូល ប្លន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មានករណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ ម៉ៅ ចំរើន អាយុ៣៦ឆ្នាំ រស់នៅក្រុមទី៣ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ថា រូបភាត់ត្រូវបានជនល្មើសចំនួន ៣នាក់ប្រដាប់ដោយអាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យក ទ្រព្យសម្បត្តិមានប្រាក់និងគ្រឿង អល័ង្កការហើយគេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មាននេះ ភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ និងលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។
ឆ្លងតាមរយៈការស្រាបជ្រាវ ដោយយកចិត្តទុកដាក់បំផុតនោះ ទីបំផុតស្រ្តីឈ្មោះ ម៉ៅ ចំរើន ដែលអះអាងថាគាត់ជា ជនរងគ្រោះនោះបានសារភាពថា អ្វីដែលរូបគាត់បានលើកឡើងថា មានក្រុម ចោរប្រដាប់អាវុធចូលប្លន់ ក្នុងលំនៅដ្ឋាននោះ គឺជារឿងដែលគាត់បានប្រឌិតឡើង តែប៉ុណ្ណោះ ដែលការពិតគឺមិនមានទេ។ ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះ ឡើងដោយសារតែគាត់ខ្លាចប្តី របស់គាត់ស្តីបន្ទោសត្បិត មួយរយៈចុងក្រោយនេះរូបគាត់ យកប្រាក់និងគ្រឿងអលង្កការ ទៅលក់និងចាយវាយអស់ហើយ។
នៅចំពោះមុខបញ្ហានេះឈ្មោះ ម៉ៅ ចំរើន បានទទួលស្គាល់កំហុស ដែលគាត់បានប្រឌិតឡើង បង្កឱ្យមានការភ្ញាក់ផ្អើល និងចលាច លក្នុងបរិយា កាសសង្គម ។ ក្រៅពីការសុំអភ័យទោស ជាសាធារណៈតាមរយៈឃ្លីបវីដេអូ រូបគាត់ត្រូវបានសមត្ថកិច្ច ធ្វើកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែប នេះបន្តទៀតមុននឹងអនុញ្ញាតឱ្យ គាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕