ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៤ មីនានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យជនបរទេស ដែលរស់និងធ្វើការ នៅកម្ពុជា អាចចាក់វ៉ាក់កូវីដ១៩ តាមលំដាប់លំដោយទៅតាម ការកំណត់ដោយឥតគិតថ្លៃ ប៉ុន្តែចំពោះមន្ត្រីទូត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល នឹងទទួលបានចាក់មុនគេ ក្នុងក្របខណ្ឌ AstraZeneca ។