បុរសម្នាក់ ជិះម៉ូតូបុករថយន្តកំពុងបែនថ្ម ចាក់ផ្លូវទាំងយប់ងងឹត បណ្ដាលឱ្យដួលបោកក្បាលស្លាប់

0

កណ្ដាល៖ បុរសម្នាក់ជិះម៉ូតូលឿនទៅបុកកាងរថយន្តធំ កំពុងបែនចាក់ថ្មលើផ្លូវ បណ្ដាលឱ្យដួលបោកក្បាលស្លាប់។ករណីកើតឡើងនៅលើផ្លូវ២១A ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ មានរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌បៃតងពាក់ផ្លាកលេខ ចង្កូតស្ដាំ ព្រះសីហនុ 3-0471អ្នកបើករថយន្តបែនថ្ម មិនទាន់ស្គាល់អត្តសញ្ញាណ ដោយរត់គេចខ្លួន។
ម៉ូតូរងគ្រោះម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1Z- 5312 មិនពាក់មួកសុវត្ថិភាព អ្នកបើកម៉ូតូឈ្មោះសូត្រ ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ។

សមត្ថកិច្ចបានបន្តថា មូលហេតុមកពីអ្នកបើករថយន្ត ឈប់បែនចាក់ថ្មលើផ្លូវងងឹត មិនដាក់សញ្ញាសម្គាល់ ឱ្យយានដែលធ្វើដំណើរលើផ្លូវបានដឹង ចំណែកអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕