ភ្នំពេញ៖ កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានករណីគាស់លួសសំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កើតឡើង នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយទទួលពាក្យបណ្ដឹង នគរបាលប៉ុស្តិ៍រដ្ឋបាលរកាធំ សហការជាជំនាញនគរបាលយុត្តិធម៍ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាសង្ស័យឈ្មោះ កែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ព័ន្ធនាគា ចំនួន ២លើក រួចមកហើយ ពីបទលួច ។
ក្នុងប្រតិបត្តិការនេះដែលដកហូតម៉ូតូ ១គ្រឿងម៉ាក HONDA C.125 ពណ៌ខ្មៅស៊េរី 2014 ពាក់ស្លាកលេខកំពង់ស្ពឺ 1G7224 ដែលជនសង្ស័យយកមកលាក់ទុក នៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន ។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសុំណុំរឿង ចាត់ការតាមនិតីវិធី ៕





