ភ្នំពេញ៖ រថយន្តធុនធំដឹកថ្ម បុករថយន្តដឹកមេស៊ីម៉ង់ត៍ បណ្តាលឲ្យក្រឡាប់គៀបអ្នកបើកបរ និងស្ត្រីម្នាក់ ជាប់ក្នុងកាបីនរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅភូមិភ្លូផ្អែមសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះមានឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ បើករថយន្តដឹកថ្ម ពាក់ផ្លាកលេខ ភ្នំពេញ 3F.3040 កៀបជាប់របួសធ្ងន់។ ដោយឡែករថយន្តដឹកមេស៊ីម៉ង់ត៍ ពាក់ផ្លាកលេខភ្នំពេញ 3A.8556 គេចខ្លួនបាត់ ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនាពេលក្រោយ ៕



