Home សង្គម ផឹកចំស្រាកាច! ខឹងម្ចាស់ហាងមិនចាក់ចម្រៀងឲ្យស្តាប់ បុរសម្នាក់បោកកែវ បោកចានខ្ទេច ផ្អើលពេញហាង

ផឹកចំស្រាកាច! ខឹងម្ចាស់ហាងមិនចាក់ចម្រៀងឲ្យស្តាប់ បុរសម្នាក់បោកកែវ បោកចានខ្ទេច ផ្អើលពេញហាង

0

ភ្នំពេញ៖ ខឹងសុំកុម្មង់ម្ចាស់ហាង ឲ្យចាក់ចម្រៀងស្ដាប់មិនបាន បុរស់ម្នាក់បោកកែវ បោកចានខ្ទាតត្រូវនារីរត់តុ របួសក្រោមភ្នែកខាងស្ដាំដេរ ៣ថ្នេរ ចុងក្រោយត្រូវនាងប្តឹងទារសំណង ១០០០ដុល្លារ តែមិនមានលុយសង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្នុងភោជនីយ៏ដ្ឋាន ទីក្រុង អាន់ឆ័រ មានទីដីឡូត៍លេខ២៩ ផ្លូវលេខ២៦១ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ឈ្មោះ ជួប សុខជ័រ ហៅ ជ័រ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកនារីរងគ្រោះឈ្មោះ កាន សុផាត អាយុ២៥ឆ្នាំ បុគ្គលិក ភោជនីយ៏ដ្ឋាន ទីក្រុង អាន់ឆ័រ ស្នាក់នៅផ្ទះជួលលេខ២៥២ ផ្លូវលេខ២៦១ ក្រុមទី២៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

Previous articleបច្ចុប្បន្ន សត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា
Next articleទន្លេមេគង្គស្រកដល់កម្រិត «គួរឲ្យព្រួយបារម្ភ» ដោយផ្នែកខ្លះប្រែពណ៌ជាបៃតងខៀវ