Home សង្គម បច្ចុប្បន្ន សត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា

បច្ចុប្បន្ន សត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា

0

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសឲ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មាបសត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា «នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង ១០ក្បាលបានមកផឹកទឹក នៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា» ៕

Previous articleកាន់តែធ្ងន់ហើយ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ ក្នុងនោះ ៤០នាក់ ជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ
Next articleផឹកចំស្រាកាច! ខឹងម្ចាស់ហាងមិនចាក់ចម្រៀងឲ្យស្តាប់ បុរសម្នាក់បោកកែវ បោកចានខ្ទេច ផ្អើលពេញហាង