Home សង្គម ស៊យម្ល៉េះ! មកមើលបងប្អូនឈឺនៅពេទ្យរុស្ស៊ី ស្រាប់តែត្រូវក្រុមចោរឆក់កាបូបលុយ ទៅបាត់ទៀត

ស៊យម្ល៉េះ! មកមើលបងប្អូនឈឺនៅពេទ្យរុស្ស៊ី ស្រាប់តែត្រូវក្រុមចោរឆក់កាបូបលុយ ទៅបាត់ទៀត

0

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ ៣នាក់ជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពឆក់កាបូបលុយ បានសម្រេចរួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព កាលពីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ មុំ ធីតា អាយុ៣៩ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះខាងលើបានបន្តដំណើរ មកខាងក្រោមស្ពានស្ទឹងមានជ័យ ដើម្បីរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ផងដែរ ៕

Previous articleកាន់តែធ្ងន់ធ្ងរទៀតហើយ!រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ៦៥នាក់បន្ថែមទៀតនៅព្រឹកនេះ
Next articleឃាត់ខ្លួនពលករខ្មែរ ៧នាក់ ទើបឆ្លងដែនមកពីថៃ ហើយគេចវេះពីការធ្វើចត្តាឡីស័ក