ជនបរទេសដែលកំពុងរស់នៅ ឬធ្វើការក្នុងប្រទេសកម្ពុជា អាចនឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។

យោងតាមហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ កុម្ភៈនេះ បានឲ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិត នៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់។ យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលយើងទទួលបានព័ត៌មានបន្ថែម ។