ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី មានករណីចរន្តអគ្គិសនី ឆក់មនុស្សស្លាប់ ១នាក់ ។
ជនរងគ្រោះឈ្មោះ ជា សុខម៉េង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឡើង តខ្សែភ្លើងនៅលើបង្គោលភ្លើង ទើបបណ្តាលឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់។
តាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជងគ្រោះខាងលើឈ្មោះ ជា សុខម៉េង សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើ ពិធីបុណ្យ តាមប្រពៃណី ៕


