លោក ពេជ្រ ស្រស់៖ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ គឺមិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារខ្ញុំឡើយ

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា ក្នុងមួយឆាកជីវិតរបស់លោក គឺសុំតែភាពត្រឹមត្រូវប៉ុណ្ណោះហើយលោកក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារលោកដែរ ។

លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី២២ កុម្ភៈថា «ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ គឺខ្ញុំសុំតែភាពត្រឹមត្រូវប៉ុណ្ណោះ ហើយខ្ញុំក៏មិនឲ្យនរណាម្នាក់ មកបង់ខាតដោយសារខ្ញុំដែរ» ។

លោក ពេជ្រ ស្រស់ បន្ថែមថា បើផឹកទឹកឲ្យស្គាល់ប្រភព ជ្រកម្លប់ឲ្យដឹងគុណអ្នកដាំ ហើយគ្មានអ្វីមានតម្លៃជាងការស្គាល់គុណ ចំពោះអ្នកជួយយើងទេបើមិនបានសងគុណគេទេ សូមកុំឲ្យទោសគេ បាប បុណ្យមានពិត មិនចាំដល់ជាតិក្រោយ បានហុចផលនោះឡើយ ៕