ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត បានប្រាប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្ម ក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ទាក់ទាញទេសចរ។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត អមជាមួយការប្រកាស ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នាថ្ងៃ២៥ កុម្ភៈបានឲ្យដឹងថា «ក្នុងនាម រាជរដ្ឋាភិបាល ខ្ញុំសូមឲ្យស្ថាប័នពា ក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ បន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជន ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កា ត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ ការទាក់ទាញទេសចរ»។
សម្ដេចតេជោបន្ដថា ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្លួនវិធាន សុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលព្រោះថា «អ្វីៗនឹងមិនត្រលប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវ ចេះសម្របខ្លួនរៀន រស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យឲ្យបានខ្ជាប់ខ្លួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឲ្យសោះ»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួម ក្នុងការអនុវត្តវិធានសុវត្ថិភាពទេ សចរណ៍ឲ្យបានកាន់តែសកម្មស្របតាមយុទ្ធនាការ «ទីក្រុងស្អាត ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើម» សំដៅប្រយុទ្ធប្រ ឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
សម្ដេចតេជោ បន្ថែមថា ប្រជាពលរដ្ឋត្រូវបន្សំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹងនិងជ្រាបអំពីឥទ្ធិពលនិងផលប៉ះពាល់ និង វិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួង សុខាភិបាលឲ្យបាន ខ្ជាប់ខ្ជួន។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋ ក៏គួរតែត្រូវខិតខំចាប់យកនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាព ប្រចាំថ្ងៃផងដែរ (រៀនអនឡាញ ,ទិញអនឡាញ ជាដើម)។
បន្ថែមពីនេះទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី -ខេត្ត អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាដើម ត្រូវចូលរួមអនុវត្តឲ្យបាន ផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យបានផុសផុល ដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ ទាញសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ៖ ផ្តល់ភាពកក់ក្តៅ»៕