ភ្នំពេញ៖ ក្រោយសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិយមចូលចិត្តផឹកស្រានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រាប់ទៅវិញថា ល្មមកាត់បន្ថយហើយកូនខ្មែរយើងព្រោះថៅកែស្រាបៀរគេវេចលុយទៅស្រុកគេអស់ហើយចំណែក អ្នកផឹកស្រាវិញបានត្រឹមតែវេចធាតុចូលចេតិយតែប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យឈប់ងប់ងុលនឹង
ស្រាទៀតទៅបងប្អូន ហិនហោចទាំងលុយ និងជីវិតបងប្អូនព្រមទាំងកើតជម្លោះគ្រប់រូបភាពនិងគ្រប់គ្នា។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ កុម្ភៈនេះថា «ល្មមកាត់បន្ថយហើយកូនខ្មែរយើង ថៅកែស្រា
បៀរគេវេចលុយ យើងទៅប្រទេសគេច្រើនណាស់រីឯអ្នកផឹកស្រាបៀរស្រុកយើងវិញ គឺវេចធាតុចូលចេតិយរៀរាល់ថ្ងៃ។ សូមបងប្អូនឈប់ងប់ងុលនឹងវាទៀតទៅបងប្អូន ហិនហោចទាំងលុយ និងជីវិតបងប្អូន ព្រមទាំងកើតជម្លោះគ្រប់រូបភាពនិងគ្រប់គ្នា»៕