ទៀតហើយ! ជនជាតិចិន៣នាក់ ប្រើកាំភ្លើង និងកាំបិតប្លន់ចិនដូចគ្នា នៅព្រះសីហនុ

0

ភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីលោកទទួលបានព័ត៌មានថាមានករណីជនជាតិចិនមួយក្រុមប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា ក្នុងម៉ាតមួយកន្លែងស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យជនរងគ្រោះរងរបួស ប៉ុន្តែករណីនេះមិនមានការបាត់បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីនោះឡើយ។

ភ្លាមៗនោះកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាព។ដោយប្រើប្រាស់វិធានការជំនាញ ជនដៃដល់៣នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ពោលជនសង្ស័យត្រូវចាប់បាននៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ជនដៃដល់ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ YANG BAO QIANG អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើកាំប៉ិតចាក់ទៅលើជនរងគ្រោះ), ទី២៖ ឈ្មោះ XU DONG PING អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ) និងទី៣៖ ឈ្មោះ LI PEN អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ចំណែកជនរងគ្រោះឈ្មោះ XU SHENXIANG អាយុ៤០ឆ្នាំមុខរបរលក់ដូរ មានទីលំនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​ (បានរងរបួសធ្ងន់ ត្រង់បាតដៃខាងស្តាំ, ម្រាមដៃកណ្តាល, ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយឈៀវ)

ដោយឡែកបេីតាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាមូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះខ្វះខាតប្រាក់ចាយវាយទើបបបួលគ្នារៀបចំគម្រោងចេញប្លន់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕