ភ្នំពេញ៖ សត្វទន្សោងព្រៃមួយក្បាល បានងាប់ដោយសារ ជាប់អន្ទាក់ព្រានព្រៃ ក្នុងព្រៃមួយកន្លែង នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ពិតជាសោកស្តាយដែលសត្វទន្សោង ឈ្មោលមួយក្បាលនេះ បានជាប់អន្ទាក់ និងត្រូវបានព្រានព្រៃចង្រៃ បានបាញ់ទម្លុះបំពង់ក ហើយប្រឹងរត់មកស្លាប់ នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបន្តថា ក្រោយធ្វើពិធីបង្សុគោល សត្វទន្សោងនេះ ត្រូវបានយកមកបញ្ចុះនៅទីស្នាក់ការ បរិស្ថានចុងភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ៕