ភ្នំពេញ៖ ប្រសិនបើអ្នកបានឃើញសត្វព្រៃ រួមទាំងសត្វអណ្តើក ត្រូវបានគេកំពុងដាក់លក់ សូមហៅទូរស័ព្ទទៅកាន់ ក្រុមបង្ក្រាបបទល្មើសសត្វព្រៃ តាមរយៈលេខ ០១២ ៥០០ ០៩៤ ។
យោងតាមហ្វេសប៊ុក អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ កាលពីថ្ងៃទី១៩ កុម្ភៈ បានសរសេរថា ការបង្ក្រាបបទល្មើសសាច់សត្វព្រៃ៖ ក្នុងកិច្ចសហប្រតិបតត្តិការរវាងក្រុមមន្ត្រីឧទ្យានុរក្ស និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៅទីតាំងផ្សារចំនួន ២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន ៥កន្លែង ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយធ្វើការដកហូតបាន សាច់សត្វព្រៃសរុបទម្ងន់ជាង ៧០គីឡូក្រាម នៃប្រាំប្រភេទសត្វមានដូចជា សត្វសំពោចវល្លិ៍ អន្សង ក្ងោក ឈ្លូស និងសត្វជ្រូកព្រៃ ដោយរួមមានទាំងសត្វស្លាបចំនួជាង ២០ផ្សេងទៀត។
សត្វព្រៃរស់ត្រូវបានជួយសង្គ្រោះមានដូចជា អណ្តើកសោមចំនួន០១ក្បាល និងអណ្តើកបិទមុខស្នូកខ្មៅចំនួន ៣ក្បាល ដែលសុទ្ធតែជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជជាសកល ។





