អត់យល់មុខម្ចាស់កម្មវិធីសោះ! ទៅស៊ីការផឹកស្រវឹង បែរជាបង្កជម្លោះ ផ្អើលរោងការ

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទប្រើហឹង្សាដោយចេតនា បង្កឲ្យមានរបួសស្នាម ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចរោងការ ផ្ទះរបស់ឈ្មោះ ហឹម ហ៊ន ស្ថិតនៅក្នុង ភូមិត្រាចក្រោល ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកបាកាន បានឲ្យដឹងថា ៖ ជនបង្ករ ឈ្មោះ ឡាច ឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ដូត នឹម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រាចក្រោល ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពបានឲ្យដឹងថា ៖ មុនពេលកើតហេតុ បងប្រុស ហឹម ហ៊ន បានរៀបចំមង្គលការកូន នៅចំណុចខាងលើ លុះដល់ថ្ងៃ កើតហេតុ ជនបង្ក និងជនរងគ្រោះ អ្នកទាំងពីរ ក៍បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការ នេះផងដែរ ខណ:ហូបចុក ស្រវឹងរៀងខ្លួនអ្នកទាំងពីរទាក់សម្តីនិងគ្នា បង្ករឲ្យមានទំនាស់ពាក្យសម្តី ធ្វើឲ្យជនសង្ស័យទប់កំហឹង មិនបានស្ទុះទៅវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសលើផ្ទៃមុខ និងក្បាល ក្រុមគ្រួសារបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន។ រីឯជនសង្ស័យឈ្មោះឡាច ឡាយ ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ៕