ក្នុងពេលតែមួយ! លោកផ្កាយ១ ម្នាក់ឡើងជាស្នងការខេត្តត្បូងឃ្មុំ និងម្នាក់ទៀតត្រូវផ្ទេរ ពីស្នងការរងខេត្ត មកជាអនុប្រធាននាយកដ្ឋានសរុបផែនការ

0

ភ្នំពេញ៖ ក្នុងពេលតែមួយជាមួយគ្នាលោកឧត្ដមសេនីយ៍ត្រី (ផ្កាយ១) ចំនួន ២នាក់ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ។

យោងតាមប្រកាសស្ដីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈលោកឧត្ដមសេនីយ៍ត្រី លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ ត្រូវបានផ្ទេរភារកិច្ចមកជាអនុប្រធាន នាយកដ្ឋានសរុបផែនការវិញ ៕