ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា ក្រសួងពុំបានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ថ្មីឡើយ នៅក្នុងអំឡុងរយៈពេល៥ថ្ងៃជាប់គ្នានេះ ខណៈពេលដែលមានអ្នកព្យាបាលជាសះស្បើយជាបន្តបន្ទាប់។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៩ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៧០ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន០៩ នាក់ (គ្មានអ្នកស្លាប់)៕

