ភ្នំពេញ៖ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីប្រមូលពន្ធជូនរដ្ឋ ព្រមស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធ តែទោះបីជាយ៉ាងក៏ដោយ មន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់អនុវត្តការងារប្រមូលពន្ធជូនរដ្ឋ ជាភារកិច្ចយ៉ាងសំខាន់ត្រូវអនុវត្តអោយបាន។ តែនេះការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ ឃាត់ចាប់រថយន្តគ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវ បានឃាត់មករក្សាទុកនៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រឿង ដើម្បីអនុវត្តតាមច្បាប់។
មន្ត្រីគយ និងរដ្ឋករ បានបញ្ជាក់ថា រថយន្តដែលត្រូវបានមន្ត្រីជំនាញឃាត់និងអនុវត្តន៍តាមច្បាប់ មានរថយន្តចង្កូតឆ្វេង និងរថយន្តបង្កូតស្តាំ ជាប្រភេទរថយន្តស៊េរីទំនើប ដែលគ្មានពន្ធនិងឯកសារត្រឹមត្រូវ និងពាក់ស្លាក់លេខក្លែងបន្លំ ដែលភាគច្រើនត្រូវបានបង្ក្រាបពីឈ្មួញដែលរកស៊ីលក់ដូរខុសច្បាប់ ហើយមន្ត្រីជំនាញនៅតែបន្តការខិតខំប្រឹងប្រែងការប្រមូលពន្ធជូនរដ្ឋដែលត្រូវអនុវត្តអោយបានតាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ៕




