ភ្នំពេញ៖ កងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូងរួម និងទាហានថៃ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២១ បានធ្វើការឆែកឆេក្នុងរថយន្តដឹកផ្លែឈើ០១គ្រឿងមានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន០២នាក់ ខ្មែរម្នាក់ និងជនជាតិវៀតណាមម្នាក់ នៅក្នុងរថយន្ត។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីធ្វើការឆែករួច ពលករទាំងពីរនាក់បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូត្រូវបញ្ជូនទៅ អោយអធិការដ្ឋាននគរបាល ស្រុកកំរៀង ដើម្បីដាក់ទោស ទៅតាមនីតិវិធីផ្លូវច្បាប់ ៕



