មិនដឹងមានវិបត្តិអ្វី! នារីរូបស្រស់ និងជាតារាសម្ដែង ផងនោះប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពាន​ជ្រោយចង្វា

0

ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង និង​ជាតារា​ទិក​តុ​ក​ផង នោះមិនដឹង​ជាមាន​វិបត្តិ​អ្វីទេ បានមក​បញ្ចប់ជីវិត​ខ្លួនឯងដោយ​លោតទឹក​សម្លាប់ខ្លួន តែ​មិនបាន​សម្រេចឡើយព្រោះត្រូវបាន​ប្រជាពលរដ្ឋជាអ្នកដំណើរជួយឃាត់ទាន់ពេល។

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​នៅ​វេលាម៉ោង១១និង៤០នាទី​យប់​ថ្ងៃ​សុក្រ​ទី ១២ ខែកុម្ភៈ​ឆ្នាំ ២០២១ ​នៅលើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​រូប​ស្រស់បាន​ជិះ​ឡំប្រឺតាទៅ​ផ្ទះ​ដោយធ្វើដំណើរឆ្លងកាត់តាម​​ស្ពាន​ជ្រោយចង្វា ហើយ​មើលទៅ​រូបនាង​ហាក់ដូចជា​មាន​វិ​វបត្តិ​អ្វីមួយ… ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​នាងក៏បាន​ឱ្យអ្នកបើកឡំប្រឺតាឈប់រួចចុះរត់​សំដៅទៅ​លោតពីលើស្ពានជ្រោយចង្វា តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់ពេល និងបានទំនាក់ទំនង​ហៅ​សាច់ញាតិ​ឲ្យ​មក​ទទួល​។​

​បន្ទាប់ពី​កើតហេតុ​ក្រុមគ្រួសារ​ក៏បាន​មកដល់​និយាយលួងលោម រួចនាំ​រូបនាង​ត្រឡប់ទៅផ្ទះ​វិញ​៕