ស្ដាយឡានទំនើបណាស់ មិនគួរសល់តែគ្រោងឆ្អឹង បែបនេះសោះ

0

ភ្នំពេញ៖បុរសម្នាក់រួមដំណើរប្រុសស្រី៦នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រឆាបឆេះយ៉ាងសន្ធោសន្ធៅតែសំណាងល្អមិនមានអ្នករងរបួសឡើយ។

ហេតុការណ៍បង្កការភ្ញាក់ផ្អេីលនេះកើតឡើងកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃអាទិត្យទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវR5​ កែងនិងផ្លូវR6​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេស​ មិនចាំស្លាកលេខ​ បើកដោយបុរសម្នាក់រួមដំណើរដោយមនុស្សប្រុសស្រីប្រមាណ៥នាក់​ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ​ ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ដោយស្ថានភាពផ្លូវកោង ក៏ធ្វេីឲ្យរថយន្តជ្រុលបុករបាំងថ្មពុះចែកសួនទ្រងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះតែម្ដងភ្លាមៗនោះដែរម្ចាស់រថយន្តរួមនិងអ្នកដំណើរបាននាំគ្នាចេញពីរថយន្តនិងមិនមានអ្នករបួសនោះទេ​ ។​ ក្រោយមករថយន្តខាងលេីកាន់តែឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វេីឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុនិងបានទាក់ទងរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៏បាញ់រលត់ទៅវិញដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់មួយគ្រឿងតែរថយន្តខាងលេីត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងដោយសល់តែគ្រោងឆ្អឹង។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញចុះមកស្ទូចយករថយន្តខាងលេីទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕