ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧៥៤,៣២១ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទាន ឥតសំណងសម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ។
ក្នុងនោះ ថវិកា៣៧១,៤៧៩ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល Hearts of Gold ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២)” ហើយ ថវិកា ៣៨២,៨៤២ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅក្រុមអ្នកស្ម័គ្រចិត្ត អន្តរជាតិយ៉ាម៉ាហ្គាតា (IVY) ដើម្បីអនុវត្តគម្រោង “ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យា ស្វាយចន្ទីសរីរាង្គ តាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣)”។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថាជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅ ក្នុងទីតាំងនៃគម្រោងនីមួយៗ ៕