ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ មានចំនួន ៦៥៧នាក់ (ស្រី ២៩៣នាក់) និងអ្នកបានចាក់វ៉ាក់សាំងរួចមាន ៤៤២នាក់ (ស្រី ១៦៤នាក់)ចំណែក អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ២១៥នាក់ (ស្រី ១២៩នាក់)។
សូមរំលឹកថា ក្នុងរយៈពេល ១ថ្ងៃពេញកាលពីថ្ងៃទី១០ កុម្ភៈនៃការចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសចិន ឈ្មោះស៊ីណូហ្វាម (Sinoharm) អ្នកស្នើសុំចាក់មានចំនួន ៤២៥នាក់ ចំណែកអ្នកបានចាក់រួចរាល់មាន ៣៣៩នាក់ (ស្រី៧៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៨៦នាក់ (ស្រី ២៩នាក់) ៕