ភ្នំពេញ៖ ទីបំផុតអ្នកលក់ឡេអនឡាញ អាជីនិងអាម៉ី រួមទាំងអ្នកផ្សេងទៀត ដែលសម្ដែងរឿង ទុំទាវ២០២១ បានចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ ក្រសួងវប្បធម៌ ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

គួរឲ្យដឹងផងដែរថា ការកោះហៅឲ្យក្រុមអាជីនិងអាម៉ី ចូលខ្លួនបំភ្លឺនេះ ក្រោយពីពួកគេបានសម្ដែងរឿង ទុំទាវ២០២១ ដែលធ្វើឲ្យប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។

ជាមួយគ្នានោះដែរក្រុមអាជីនិងអាម៉ី ក៏បានធ្វើកិច្ចសន្យា ៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ក្រៅពីកិច្ចសន្យានេះដែរ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេចដកហូត Page Hokima យកមកបិទទាំងស្រុងផងដែរ ។
សូមអានខ្លឹមសារកិច្ចសន្យាទាំងស្រុងដូចខាងក្រោម៖





