ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស វ៉ាក់សាំងការពារកូវីដ១៩ របស់ចិន ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ ពីគុណភាពវ៉ាក់សាំង ។
ក្នុងកិច្ចសម្ភាសពិសេសស្តីពី ការដាក់ឱ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី៨ កុម្ភៈ លោកស្រីបានបញ្ជាក់ច្បាស់ៗថា «ខ្ញុំនឹងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយដ៏ ថ្លៃថ្លារបស់ចិន» ។
លោកស្រីវេជ្ជបណ្ឌិតសង្ឃឹមថា ក្រោយពីលោកស្រី ចាក់វ៉ាក់សាំងនេះរួចហើយ នឹងធ្វើឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ លើគុណភាពវ៉ាក់សាំង ៕