ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន ស្រ្តីជាម្តាយ ដែលបានប្រើហិង្សា វាយបោកនិងយកកាំបិតចាក់ពោះកូន អាយុ៣ខែ បន្ទាប់ពីប្រើហិង្សា ដោយបានវាយ បោក និងយកកូនកាំបិតចាក់ពោះកូនស្រីអាយុ៣ខែ បណ្តាលអោយ រងរបួសធ្ងន់ធ្ងររួចមក។
យោងតាមស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ស្រ្តីសង្ស័យជាម្តាយឈ្មោះ សួស ដួង អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល បានគេចខ្លួន ។ តែយ៉ាងណានគរបាលព្រហ្មទណ្ឌ ស្រុកស្នួល បានស្រាវជ្រាវចាប់ខ្លួនស្រ្តីដៃដល់រូបនេះ បាននៅថ្ងៃទី៧ ខែកុម្ភៈ ក្រោយរត់គេចបានមួយថ្ងៃ ៕