ភ្នំពេញ៖បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធការ អា.ករ សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ ព្រោះខឹងប្រពន្ធ ខ្ចីលុយធនាគារច្រើនកន្លែងពេក ។ ការឃាត់ខ្លួនឃាតករ បានដោយជោគជ័យ នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង សម្របសម្រួលនីតិវិធីលោកស្រី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា អំពើឃាតកម្មយ៉ាងព្រៃផ្សៃនេះ គឺ កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចក្នុងចំការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឃាតករមានឈ្មោះ ពុធ ថាន អាយុ៧០ឆ្នាំ ត្រូវជាប្តីរបស់សព ឈ្មោះ ជឹម ផា អាយុ៥៥ឆ្នាំ ។
មូលហេតុ នៃអំពើឃាតកម្ម នេះ គឺ ដោយសារប្រពន្ធបានជំពាក់លុយធនាគារច្រើនកន្លែង ពេក ខ្ចីពីមួយទៅសងមួយ មិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃសម្លាប់ជនប្រពន្ធ តែម្តង ៕