ភ្នំពេញ ៖ ជនប្រុសស្រីមួយក្រុម បាននាំគ្នាចូលផឹកស៊ី ក្នុងហាងមួយកន្លែង ខណៈផឹកស្រាបៀរអស់មួយកេសឱ្យម្ចាស់ហាង គិតលុយស្រាប់តែអស់ច្រេីន ខុសពីការនឹកស្មាន ទើបសួរនាំពីតម្លៃ រហុូតឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះមកធ្វើអន្តរាគមន៍កាលពី វេលា ម៉ោង ៤ និង៤០ នាទី ទៀប ភ្លឺ ថ្ងៃ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១នៅ តាម បណ្តោយ ផ្លូវ លេខ២០០៤ ក្នុងហាង ផឹកស៊ី អត់ យីហោ ស្ថិត នៅ ភូមិ ត្រពាំង ល្វា សង្កាត់ កា កាប ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ។
តាមប្រភពពី ភ្ញៀវ ម្នាក់បាននិយាយប្រាប់ថា នៅ មុន ពេល កើត ហេតុ គាត់ បាន ចូល ទៅផឹកស៊ី ក្នុង ហាង អត់ មាន យីហោខាងលេីដោយ គាត់ មក ផឹក ជាមួយ ប្តី ជា ជនជាតិ ចិន និង បងប្អូន ៣ ទៅ ៤ នាក់ ទៀត ។ ពេល ពួកគាត់ផឹកស៊ី អស់ ស្រាបៀរ មួយ កេសស្រាប់តែគិតលុយ អស់ ចំនួន ២៧៧ ដុល្លារ។ ដោយសា រគិតតម្លៃថ្លៃ ពេក គាត់ក៏ បាន សួរនាំ ទៅ ម្ចាស់ ហាង ហើយម្ចាស់ហាងបាន បញ្ជាក់ ប្រាប់ ថា ថ្លៃ ស្រា បៀរផ្សេង និង ថ្លៃ ម្ហូប ផ្សេង។ នៅ ពេល នោះ គាត់ បាន សុំ ចុះ តម្លៃខ្លះ ហើយថៅកែ ហាង បាន បញ្ចុះ តម្លៃនៅ សល់ ចំនួន ១៦០ ដុល្លារ ។ បន្ទាប់ ពី បញ្ចុះតម្លៃ ហើយ ស្ត្រី រូបគាត់(ប្រពន្ធ ជនជាតិ ចិន )បាន ឈ្លោះប្រកែក គ្នា ជា គ្រួសារ របស់ គាត់ នៅ ក្នុង ហាង ហើយ ស្ត្រី ជា ថៅកែ ហាង បាន សួរ ថា អត់ មាន លុយ ឱ្យថ្លៃ ផឹកស៊ី ទេ ឬអី បាន ឈ្លោះប្រកែក គ្នា បែប នេះ? នៅ ពេល នោះ ដែរ ពួកគាត់ជា ភ្ញៀវ និង ស្ត្រី ម្ចាស់ ហាង រួម ជាមួយបុគ្គលិក ស្រី ៗ បាន នាំ គ្នា ឈ្លោះ គ្នាយ៉ាង ខ្លាំង មាន ទាំង យំ ស្រែក ពេញ ហាង ដោយសារ តែរូបគាត់ជា ភ្ញៀវ ចោទប្រកាន់ ថា ម្ចាស់ ហាង មើលងាយ គាត់ ចំណែកឯ ស្ត្រី ម្ចាស់ ហាង ចោទប្រកាន់ ថា ស្ត្រី ជា ភ្ញៀវ មើលងាយ នារី ៗ ក្នុង ហាង ដែរ ។
ប្រភព ព័ត៌ មានបាន បន្ត ទៀត ថា ខណៈ ពេល ដែល កំពុង ឈ្លោះប្រកែក គ្នា មាន អ្នក សារ ព័ត៌មាន ម្នាក់ បាន មក ថតយករូប ភាព ដោយ មាន កាន់ អាយ ឌី និយាយ ហៅ សមត្ថកិច្ច នគរ បាល ឱ្យជួយ ធ្វើអន្តរាគមន៍ ផង ស្រាប់តែ បក្សពួក ក្នុង ហាង ស្មានថា បុរស សារព័ត៌មាន ដក កាំភ្លើង នាំ គ្នា ដេញ ធ្វើ ឲ្យ អ្នក សារព័ត៌មាន រូប នោះ ភ័យ ជិះ ម៉ូតូរ ត់ទៅ ប្តឹង សមត្ថកិច្ច ដល់ ប៉ុស្តិ៍ នគរបាល តែ ម្តង ។
ក្រោយ ពេល កើតហេតុ បន្ទាប់ ពី សមត្ថកិច្ច នគរបាល សួរនាំ ទើប ដឹង ថា ករណី ខាងលើ គឺ ការ យល់ ច្រឡំ គ្នា ហើយ ភាគី ទាំង សងខាង មិន ប្តឹងផ្តល់ គ្នា ទេ ដោយ ធ្វើ លិខិត បដិសេធបណ្តឹង រៀង ៗ ខ្លួន ។
ចំណែកថ្លៃផឹកស៊ី ភាគីជាភ្ញៀវបានបង់លុយ ទៅឲ្យថៅកែរួចរាល់អស់ហើយ ៕