Home សង្គម អាសូរណាស់! ក្មេងស្រីសិស្សសាលា២ នាក់ត្រូវរថយន្តបុកស្លាប់ ពេលកំពុងជិះឌុបគ្នាទៅរៀន

អាសូរណាស់! ក្មេងស្រីសិស្សសាលា២ នាក់ត្រូវរថយន្តបុកស្លាប់ ពេលកំពុងជិះឌុបគ្នាទៅរៀន

0

ភ្នំពេញ៖  ក្មេងស្រីជាសិស្សសាលា២ នាក់ត្រូវរថយន្តបុកស្លាប់ពេលកំពុងជិះឌុបគ្នាទៅរៀននៅលើ ផ្លូវជាតិ លេខ ៦៤ ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ ៨១ និង ៨២ ក្នុងភូមិ ស្រយង់ជើង ឃុំ ស្រយង់ ស្រុក គូលែន ខេត្តព្រះវិហារ កាលពី វេលា ម៉ោង១រសៀល ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថារថយន្ត បង្កម៉ាក តូយ៉ូតា ហៃ យ៉ា ស់ (Toyota Hiace) ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ រតនគិរី 2C.3616 បាន បុកម៉ូតូ ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១០ ពាក់ស្លាកលេខ សៀមរាប 1G.6274 បណ្តាលឱ្យ សិស្សសាលា ពីរ នាក់ បាន ស្លាប់ នៅនឹងកន្លែង។

ជនរងគ្រោះ ឈ្មោះ សៀន សុ ភ័ ក្រ ភេទ ស្រី អាយុ ១៤ ឆ្នាំ បាន ស្លាប់ នៅនឹងកន្លែង ។ ជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ច ន ម៉ា ណា ភេទ ប្រុស អាយុ ៩ ឆ្នាំ មុខរបរ សិស្ស បាន ស្លាប់ នៅ ពាក់ កណ្ដាលផ្លូវ ពេល ដឹក ទៅ មន្ទីរពេទ្យ ។ ជនរងគ្រោះ ទាំង ២ នាក់ រស់នៅ អូរ ច្រាប ភូមិ គូលែន ត្បូង ឃុំ គូលែន ត្បូង ស្រុក គូលែន ខេត្តព្រះវិហារ ។ ចំណែក អ្នកបើកបរ រថយន្ត មិន ស្គាល់ អត្តសញ្ញាណ បាន រត់ គេចខ្លួនបាត់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុកម្លាំង ន គរបាល ចរាចរណ៍ ស្រុក គូលែន បាន យក រថយន្ត និង ម៉ូតូ ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី អនុវត្តតាមនីតិវិធី  និងបានប្រគល់សពជនរងគ្រោះ ទាំង២នាក់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Previous articleយន្តហោះពិសេស របស់ចិន ដឹកវ៉ាក់សាំងកូវីដ១៩មកឲ្យកម្ពុជា ត្រៀមចេញដំណើរមកហើយ
Next articleអីយ៉ាស់!ពេលគិតលុយ ស្រាបៀរមួយកេសថ្លៃ ២៧៧ដុល្លារ ឈ្លោះគ្នាបែកផ្សែង