Home សង្គម ទៅលេងបាល់ជាមួយក្មេងៗ ក្នុងភូមិ មកវិញត្អូញថាឈឺខ្លួន ក៏ចូលទៅដេក ស្រាប់តែ ដកចង្កាមាន់ ដាច់ខ្យល់ស្លាប់ ចោលប្រពន្ធកូនខ្ចី (Video)

ទៅលេងបាល់ជាមួយក្មេងៗ ក្នុងភូមិ មកវិញត្អូញថាឈឺខ្លួន ក៏ចូលទៅដេក ស្រាប់តែ ដកចង្កាមាន់ ដាច់ខ្យល់ស្លាប់ ចោលប្រពន្ធកូនខ្ចី (Video)

0

ភ្នំពេញ៖ បុរសម្នាក់ទៅលេងបាល់ ជាមួយក្មេងៗក្នុងភូមិ លុះត្រឡប់មកវីញត្អូញថា ឈឺខ្លួន ហើយក៏ចូលដេកបាត់ទៅ ស្រាប់តែដកចង្កាមាន់ស្លាប់នៅក្នុងបន្ទប់ជួល តែក្រុមគ្រួសារមិនអស់ចិត្ត ក៏ដឹកយកទៅសង្គ្រោះ តែជាអកុសលមិនអាច ជួយបាននោះឡើយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះជួលជិតផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះមានឈ្មោះ ម៉ក ម៉េងអ៊ាង អាយុ ៣២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ឈន សុវណ្ណារី អាយុ ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើត នៅភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានកូនចំនួន ២នាក់ ក្នុងនោះកូនបងអាយុ ៨ឆ្នាំ និងកូនប្អូនទើបតែកើតបាន ១៥ថ្ងៃប៉ុណ្ណោះ ។

បើតាមស្ត្រីជាប្រពន្ធ បានរៀបរាប់ថា នៅពេលល្ងាចមុនពេលកើតហេតុប្តី របស់គាត់បានទៅលេងបាល់ ជាមួយក្មេងៗ ក្នុងភូមិ ហើយត្រឡប់មកវិញ គាត់ក៏បានត្អូញថា ឈឺខ្លួន ព្រោះអីគាត់មិនដែលលេងកីឡានោះទេ ។ ដោយសារតែរូបគាត់ ជាប្រពន្ធកូនខ្ចី មិនមានអ្នកជួយថែទាំ ដូច្នេះទើបប្តីរបស់គាត់មុនពេលចេញទៅ ធ្វើការក៏បានធ្វើម្ហូប សម្រាប់ទុកឱ្យប្រពន្ធ និងកូនផងដែរ ។ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ប្តីរបស់គាត់ បានចូលទៅសម្រាក ដើម្បីត្រៀមខ្លួនទៅធ្វើការ នៅថ្ងៃស្អែក លុះនៅម៉ោងកើតហេតុខាងលើ រូបគាត់ជាប្រពន្ធ បានឃើញប្តីរបស់ខ្លួន មានអាការៈ ដកចង្កាមាន់ ហើយបាត់បង់ស្មារតី អត់មានដង្ហើមនោះទេ ។ នៅពេលនោះផងដែរ គាត់ជាប្រពន្ធ មានការភិតភ័យ ក៏ទាក់ទងហៅបងប្អូន ដឹកយកប្តីទៅព្យាបាល នៅគ្លីនិកឯផ្សារជម្ពូវ័ន តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបាត់បង់ជីវិតទៅហើយ ។

ចំណែកក្រុមគ្រួសារ នៅតែមិនអស់ចិត្ត ក៏ដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈបន្ត ក្រែងមិនទាន់បាត់បង់ជីវិត ប៉ុន្តែជាអកុសលខាងមន្ទីរពេទ្យរដ្ឋ ក៏បានបញ្ជាក់ប្រាប់ដែរថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ទើបដឹកយកទៅផ្ទះជួលវិញ ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារ ក៏ទាក់ទង ទៅសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ចោមចៅទី៣ ភ្លាមៗ ហើយសមត្ថកិច្ចក៏ធ្វើការត្រួតពិនិត្យ រួចប្រគល់សពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕

Previous articleស្រីស្អាតជាពលករ ធ្វើការនៅកូរ៉េ មកដល់ស្រុកខ្មែរភ្លាម លង់ស្នេហ៍អ្នករត់តាក់ស៊ី រហូតមានកូន ចុងក្រោយទើបដឹងថា គេមានប្រពន្ធកូនរួចទៅហើយ (Video)
Next articleក្រុមការងារអន្តរក្រសួង គ្រប់គ្រងនិងប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវ បានបង្កើតឡើង