Home សង្គម អាណិតណាស់! បុរសជាកម្មករម្នាក់ ត្រូវថ្មម៉ាបសង្កត់ចំក្បាល ស្លាប់ចោលប្រពន្ធ និងកូនតូច ២នាក់ (Video)

អាណិតណាស់! បុរសជាកម្មករម្នាក់ ត្រូវថ្មម៉ាបសង្កត់ចំក្បាល ស្លាប់ចោលប្រពន្ធ និងកូនតូច ២នាក់ (Video)

0

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ខណៈកំពុងតែធ្វើការ ស្រាប់តែថ្មម៉ាបដួលសង្កត់ ពីលើចំក្បាលរហូតដល់ស្លាប់ភ្លាមៗមួយរំពច ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យឹម បូណា ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ជិតកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូនតូច ២នាក់ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការធម្មតា ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងមូលហេតុអ្វីស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះសង្កត់ ពីលើចំក្បាលស្លាប់មួយរំពេច ចោលប្រពន្ធ និងកូនតូចៗចំនួនពីរនាក់រស់នៅ ជាមួយគ្នាក្នុងបន្ទុកគ្រួសារ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តពោធិ៍សាត់៕

Previous articleឃោរឃៅណាស់! បុរសម្នាក់ វាយអតីតយុទ្ធជន ទម្លាក់ទឹកស្រះ ហើយទាញចេញមកដាក់លើគំនរអុស ចាក់សាំងដុត របួសធ្ងន់រហូតដល់ស្លាប់ (Video)
Next articleដំណឹងល្អទៀតហើយថ្ងៃនេះ! ក្រសួង ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ៣នាក់ទៀត ខណៈគ្មានអ្នកឆ្លងថ្មី