ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ កុម្ភៈដោយក្នុងនោះ ក្រសួងបានបញ្ជាក់ថាឥទ្ធិពលខ្យល់ ប្រ៊ីសបក់មកពីឈូងសមុទ្រថៃ នឹងធ្វើឲ្យបណ្ដាខេត្តមួយចំនួន របស់កម្ពុជាមានភ្លៀងធ្លាក់។
