ស្លុតចិត្ត! ប្រពន្ធស្កាត់ពីបន្ទាយមានជ័យ មកតាមទាន់ប្ដី នាំស្រីក្មេងឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ នៅភ្នំពេញ (Video)

0

ភ្នំពេញ៖ ស្ត្រីម្នាក់បាត់ប្តីពីផ្ទះយូរថ្ងៃពេក ក៏បានឆែកមើលប្រព័ន្ធ GPS ដែលដាក់ជាប់រថយន្ត ស្រាប់តែឃើញប្តីនៅក្នុងផ្ទះសំណាក់ ជាមួយស្រីស្នេហ៍ រួចក៏នាំបងប្អូនតាំងពីក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មក ស្រែកឡូឡាមុខផ្ទះសំណាក់ ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីម៉ោង ១៖១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវកែវចិន្តា នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បើតាមការរៀបរាប់ពីស្ត្រី ជាប្រពន្ធមានឈ្មោះ ស្រេន អាស៊ីម៉ាស់ អាយុ ៣៧ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់គ្រឿងក្រអូប នៅផ្សារអគ្គក្រុងប៉ោយប៉ែត ស្នាក់នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា គាត់នឹងបុរសជាប្តី ដែលជាខ្មែរអ៊ីស្លាមដូចគ្នា បានរៀបការ ជាមួយគ្នារយៈពេល ១៨ឆ្នាំ មកហើយ បង្កើតបានកូន ៤នាក់ជាចំណងដៃ ។ ការរស់នៅជាមួយគ្នា មួយរយៈចុងក្រោយប្រមាណជា ២ឆ្នាំកន្លងមកនេះ ប្តីរបស់គាត់ហាក់មានការប្រែប្រួលខុសប្លែក ធ្វើឲ្យគាត់តាមដានដឹងថា លួចទាក់ទងស្រីថ្មី ដែលជាជនជាតិខ្មែរអ៊ីស្លាមដូចគ្នា ហើយគាត់ក៏បានលួងលោមប្តីខ្លួនឲ្យឈប់ទាក់ទង ជាមួយស្រីថ្មីទៀត រួចគាត់ក៏លើកលែងទោសឲ្យ ស្រាប់តែនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ គាត់ក៏បានប្រាប់ប្តីរបស់គាត់ថា ទៅលេងផ្ទះម្តាយ ២ ទៅ ៣ថ្ងៃ មានអីប្តីរបស់គាត់ ក៏លួចយកស្រីថ្មីមកជួលផ្ទះឱ្យ និងលួចលាក់នៅជាមួយគ្នា រហូតគាត់តាមដានជាបន្ត រួចក៏បានលួចដាក់ប្រព័ន្ធ GPS នៅនឹងរថយន្តរបស់ប្តីគាត់ម៉ាក CRV ពណ៌ព្រីងទុំ ពាក់ស្លាកលេខបន្ទាយមានជ័យ 2C-0157 ។

ស្ត្រីជាប្រពន្ធបន្តថា ប្តីប្រពន្ធគាត់ក៏ធ្លាប់បានប្តឹង លែងលះ នៅក្រុងសិរីសោភ័ណ្ឌ រួចហើយ ប៉ុន្តែការលែងលះមិនទាន់ដាច់ស្រេច នៅឡើយទេ ។ លុះពេលកន្លងមកថ្មីៗនេះ ក៏ស្រាប់តែបាត់ប្តីពីផ្ទះជាច្រើនថ្ងៃ ទូរស័ព្ទក៏មិនចូលទៀត មិនដឹងថាប្តីទៅណានោះទេ គាត់ក៏បានឆែកមើលប្រព័ន្ធ GPS នៅជាប់រថយន្ត ក៏ឃើញប្តីនៅក្នុងផ្ទះសំណាក់មួយកន្លែង នៅលើផ្លូវកែវចិន្តា ក្បែរនឹងរង្វង់មូលព្រហ្មមុខបួន បន្ទប់លេខ31 ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបរូបគាត់បានហៅបងប្អូន ជិះរថយន្តពីខេត្តបន្ទាយមានជ័យ ឡើងមកភ្នំពេញ លុះមកដល់មុខផ្ទះសំណាក់ ក៏បានស្រែកឡូឡា ផ្អើលពេញផ្ទះសំណាក់ និងបានប្តឹងកម្លាំងអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ មកធ្វើការឃាត់បុរសជាប្តី និងស្រីស្នេហ៍ថ្មី យកទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ជ្រោយចង្វារ ដើម្បីធ្វើការសួរនាំ ។

ចំណែកបុរសជាប្តី បាននិយាយថា មូលហេតុដែលគាត់លួចមានស្រីថ្មី គឺមកពីប្រពន្ធរបស់គាត់ ជាមួយនឹងបងថ្លៃ ដែលរកស៊ីចូលហ៊ុនគ្នា បើកក្រុមហ៊ុនលក់គ្រឿងក្រអូបនោះ បានលួចកេងលុយរបស់គាត់ជាង ៨ម៉ឺន ដុល្លារ ហើយប្រពន្ធបានចាកចេញពីគាត់ជាង ៦ខែទៀត ធ្វើឱ្យគាត់រស់នៅតែម្នាក់ឯង គាត់ក៏បានហៅប្រពន្ធមកវិញ ដើម្បីឱ្យមករស់នៅជាមួយគាត់ ប៉ុន្តែប្រពន្ធមិនព្រមមកនោះទេ។

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅក្រុងសិរីសោភ័ណ្ឌ ដោះស្រាយបន្តទៀត ៕