ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី ១៤ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបន្លំចូលក្នុងលំនៅដ្ឋាន លួចប្រាក់របស់ជនរងគ្រោះឈ្មោះ សេង ឡាយ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកអស់ប្រាក់រៀលចំនួន ១.៦៩០.០០០រៀល ។
ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃាត់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច ។ ជនសង្ស័យមានឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។
នៅជាប់ខ្លួនរបស់ជនសង័្សយ មានប្រាក់រៀលចំនួន ១.៦៩០.០០០រៀល ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយត្រូវបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ចាត់វិធានការបន្តតាមផ្លូវច្បាប់ ៕