ឃាត់ខ្លួន ក្មេងទំនើង ៥នាក់ តែងតែជិះម៉ូតូដេញវាយគ្នា ផ្អើលក្រុងស្វាយរៀង (Video)

0

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ មកសាកសួរបន្ទាប់ពីទទួលបណ្ដឹង ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន ២ក្រុមបានជិះម៉ូតូដេញវាយគ្នា នៅត្រង់ចំណុចរង្វង់មូលគោបួន ផ្អើលអ្នកធ្វើដំណើរឆ្លងកាត់ ។

ហេតុការណ៍នេះបានកើតឡើង នៅត្រង់ចំណុចរង្វង់មូលគោបួន នៅលើបណ្ដោយផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុងស្វាយរៀង។

ក្មេងទំនើងទាំងនោះរួមមាន៖ ១-អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។ ២-អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។ ៣-អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។ ៤-អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ៥-អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

ក្រោយពីទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន ២ក្រុមបានជិះម៉ូតូដេញវាយគ្នា នៅត្រង់ចំណុចរង្វង់មូលគោបួន លើផ្លូវជាតិលេខ១ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១រួចមក ភ្លាមៗនោះ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះទៅបង្រ្កាបក្មេងទំនើងទាំង ៥នាក់នោះ និងបានដកហូតវត្ថុតាងរួមមាន៖ ចម្ពាមកៅស៊ូចំនួន២ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង ដំបងឈើចំនួន១ និងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នក្មេងទំនើងទាំង ៥នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីសាកសួរបន្ត ៕