នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្ទាប់ពីការប្រកាសដាក់ ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់ជាច្រើន បានងាកមកប្រើកម្មវិធីទំនាក់ទំនង សង្គមផ្សេងៗទៀតមានដូចជាកម្មវិធី Signal និងកម្មវិធី Telegram ដែលនេះបានធ្វើឱ្យក្រុមហ៊ុនទាំងពីរ មានការកើនឡើងនៃចំនួន អ្នកប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ដើម្បីទាក់ទាញចំនួន អ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងដើម្បីធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ដែលចង់ ធ្វើការផ្លាស់ប្ដូរពីកម្មវិធីផ្សេងៗទៀតមានដូចជា WhatsApp, Line និង KakaoTalk មកកម្មវិធី Telegram ផងនោះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយថែមទាំងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អ្នកប្រើប្រាស់ក្នុងការទាញយក ទិន្នន័យដូចជាសារពីកម្មវិធីចាស់ទៀតផង។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅ អានការណែនាំរបស់ក្រុមហ៊ុន Telegram តាមតំណភ្ជាប់ដូចខាងក្រោម៖ https://telegram.org/blog/move-history