ធ្លាប់តែឃើញចាស់ណែនាំក្មេង ចម្លែក អ្វីតែស្រ្តីម្នាក់នេះបែរជាធ្វេីរឿងបែបនេះ ទៅវិញ

0

ភ្នំពេញ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះល្បាតនៅចំណុចលើផ្លូវស្ថិត នៅក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានឃាត់ជនសង្ស័យចំនួន០១នាក់ឈ្មោះ ខាត់ សៅរឹត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមអគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា ក្នុងប្រតិបត្តិការថ្ងៃទី២៦ ខែ០១ ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ សថ្លាចំនួន០២កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងម៉ូតូ០១គ្រឿងម៉ាកMSLAZ ពណ៌ស លាយខ្មៅគ្មានស្លាកលេខ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនទិញថ្នាំញៀនពីរឈ្មោះ នួន សាមិត ភេទស្រី អាយុ៥៩ឆ្នាំ នៅចំណុចរោងបឹងស្រែ ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។

បន្ទាប់ពីបានចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងបានស្រាវជ្រាវនៅ ចំណុចរោងក្នុងបឹងស្រែ ភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ក៏ឃើញជនសង្ស័យឈ្មោះនួន សាមិត នៅទីនោះ ហើយបានហៅគាត់សាកសួរ ជនសង្ស័យក៏ដើរចូលក្នុងរោងយកវត្តុតាងម្សៅក្រាមពណ៌ សថ្លាចំនួន១៥កញ្ចប់តូច សង្ស័យជាគ្រឿងញៀនប្រគល់ជូនមកសមត្ថកិច្ច ហើយក៏នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសុំណុំរឿងតាមនីតិវិធី ៕