រថយន្ត​បែកកង់ រេចង្កូតបុកម៉ូតូ បណ្ដាលឲ្យស្លាប់៣នាក់ និងម្នាក់ទៀតរបួសធ្ងន់

0

ភ្នំពេញ៖មនុស្សនាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបែកកង់បានរេចង្កូតបុកម៉ូតូនៅលើផ្លូវជាតិលេខចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២៣៣៣ភូមិដូនទ្រឃុំល្វាស្រុកពួកខេត្តសៀមរាប

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា

ហេតុការណ៍នេះ  បានកើតឡើងកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២១វេលាម៉ោង១៧និង២០នាទីដែលបង្កឡើងដោយរថយន្តសាំយ៉ុពណ៌ពាក់ស្លាកលេខភ្នំពេញ​ 2X8149​ បើកបរដោយឈ្មោះរិភិក្យភេទប្រុសអាយុ៣០ឆ្នាំនៅភូមិអូតាគីឃុំអូតាគីស្រុកបាត់ដំបងខេត្តបាត់ដំបងដឹកមនុស្ស០១នាក់ឈ្មោះវ៉ាន់សៅឌីអាយុ៣២ឆ្នាំជាប្រពន្ធក្នុងទិសដៅពីលិចទៅកើតបានបុកម៉ូតូម៉ាកហុងដាឌ្រីផលិតឆ្នាំ២០១៥ពាក់ស្លាកលេខសៀមរាប​1R768​ បើកបរដោយឈ្មោះប៊ុតហៃម៉េភេទប្រុសអាយុ៣០ឆ្នាំនៅភូមិតាងឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យ​ (​ពាក់មួក​)​ ដឹកមនុស្ស០២នាក់​ :​

.​ឈ្មោះអ៊ួចៀនអាយុ៣៦ឆ្នាំជាប្រពន្ធ​(​អត់មួក​)​

.​ឈ្មោះម៉េនីភេទស្រីអាយុ១១ឆ្នាំជាកូន​ (​អត់មួក​)​ បើកបរទិសដៅពីកើតទៅលិច

លោកវរសេនីយ៍ឯកទេពពុំសែនអធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានអោយដឹងថា​ :​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តបែកកង់ស្តាំហើយរេចង្កូតទៅបុកម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់និងរបួសស្រាលចំនួន០១នាក់

.​ ឈ្មោះប៊ុតហៃម៉េ​ (​ស្លាប់នៅពេទ្យខេត្ត​)

.​ ឈ្មោះអ៊ួចៀន​ (​ស្លាប់នៅពេទ្យខេត្ត​)

.​ ឈ្មោះម៉េមី​ (​ស្លាប់នៅពេទ្យខេត្ត​)

.​ ឈ្មោះវ៉ាន់សៅឌី​ (​ របួសស្រាល​) និងខូចខាតរថយន្ត​ (​ ធ្ងន់​ )​និងម៉ូតូខូចខាត​(​ ធ្ងន់​ )​

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីហើយប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្ល