សង្វេគណាស់! នារីស្រស់ស្អាតម្នាក់ ត្រូវរថយន្ដបុកស្លាប់ ក្រោយជិះយកធៀបអោយគូដណ្ដឹង ដើម្បីហៅភ្ញៀវការ

0

 

ភ្នំពេញ​៖ គួរឲ្យសង្វេគខ្លាំងណាស់ នារី ម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយនោះ ក៏ស្រាប់តែមានបុរសម្នាក់សង្ស័យថាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងបុករថយន្ត១គ្រឿងរងការខូចខាតិចតួចកាលពីម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ រួចមិនឈប់ដោះស្រាយនោះទេ បែរជាបន្តបើករត់ ក៏ទៅបុករថយន្ត១គ្រឿង ផ្សេងទៀតនៅស្តុបស្ពានដែក ចំការដូង ហើយបន្តទៅបុកម៉ូតូ២គ្រឿងទៀត នៅមុខបុរីប៉េងហួត តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បណ្ដាលឲ្យនារីម្នាក់បាត់បង់ជីវិតក្នុងថ្លុកឈាម និងប្រុស-ស្រី៣នាក់ទៀតរបួសស្រាល ។

នារីរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះ លីម ស្រីហេង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ហើយនៅសល់រយៈពេលជាង១០ថ្ងៃទៀតចូលរោងការទៅហើយ ។ ចំណែកជនបង្កឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក ALPHAPD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 សង្ស័យមានសារធាតុស្រវឹងស្រា ធ្វើដំណើរ តាមផ្លូវបេតុង វត្តសំបូរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវ២១៧ បុរសជាអ្នកបើករថយន្តរូបនេះបានបុកជាមួយ នឹងរថយន្តម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4225 បើកបរដោយស្ត្រីម្នាក់តាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បួង ធ្វើឲ្យរងការខូចខាត ៕