សាហាវណាស់! ទាស់សម្តីគ្នាពេលផឹកស៊ី ពលករខ្មែរម្នាក់ ទាញពូថៅកាប់កញ្ចឹង.ក គូទំនាស់ ស្លាប់ក្នុងថ្លុកឈាម

0

ភ្នំពេញ៖ ពលករខ្មែរម្នាក់ ដែលបច្ចុប្បន្ន កំពុងបម្រើការងារ នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ត្រូវបានស្លាប់ បន្ទាប់ពីបានជួបជុំគ្នាផឹកស៊ី ហើយបានកើតមានជាទំនាស់សំដីគ្នា ធ្វើអោយភាគីម្ខាងទៀត ដែលជាពលករខ្មែរដូចគ្នា នោះ បានទាញពូថៅ កាប់សំដៅទៅលើ កញ្ចឹង.ក ដួលដេកស្លាប់តែម្តង។ ហេតុការនៃអំពើឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងក្រុមហ៊ុន សេនសាន់សេតអ៊ិនដាតទ្រី ចាំកាត់លេខ ១៤២/២៦ ក្នុងភូមិ២ ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុរីប្រទេសថៃគឺស្ថិតក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ។

សាក្សីម្នាក់ដែលស្ថិតនៅក្នុង ហេតុការណ៍នោះដែរ គឺឈ្មោះណាត់ (ជនជាតិថៃ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គឺខ្លួនបានទទួលទូរស័ព្ទ ពីឈ្មោះ ភុត ជា (ជាឃាតក) បានហៅខ្លួន អោយមកនិយាយគ្នារឿង ការងារបន្តិច ប៉ុន្តែពេលដែលខ្លួន មកដល់គឺឃើញពួកគេ កំពុងផឹកស្រវឹង ទៅហើយ ដោយម្នាក់ទៀតឈ្មោះ យូ ណា (ជនរងគ្រោះ) គឺពួកគេទាំងពីរនាក់ ជាពលករខ្មែរ ធ្វើការជាមួយគ្នា ប្រហែល៥ឆ្នាំមកហើយ។

សាក្សីដដែលបានបន្តថា នៅពេលនោះ ខ្លួនក៏បានផឹកស្រាស(ឡៅខាវ ៤០ដឺក្រេ) អស់មួយកែវ ដោយមិនដឹងជាគេទាស់គ្នារឿងអ្វី ព្រោះខ្លួនមិនចេះស្តាប់ខ្មែរ ទើបខ្លួនក៏បានងើប ចេញដល់មាត់ទ្វារបន្ទប់ ស្រាប់តែឮសូរដូចគេ កាប់ឆ្អឹងគោ ព្រមទាំងបានឮសម្លេងស្រែក ខ្លួនក៏ងាកមកមើលឃើញ ឈ្មោះ ភុត ជា ឈរកាន់ពូថៅយក្ស យ៉ាងធំ ប្រលាក់ឈាម រីឯឈ្មោះ យូ ណា បានដួលដេកនៅលើគ្រែ នោះបាត់ទៅហើយ ទើបខ្លួនបានស្រែកឃាត់ ស្របពេលដែលអ្នកស្នាក់នៅ ជាប់បន្ទប់ ក៏បានចូលមកមើល ទើបឈ្មោះ ភុត ជា ស្ទុះមកវាយមួយពូថៅចំ ដើមទ្រូងខ្លួន ហើយជាន់លើទ្រូង ពេលខ្លួនដួល ទើបជនសង្ស័យរត់គេចខ្លួនបាត់ ស្រមោលទាំងយប់តែម្តង។ ភ្លាមៗនោះដែរ កម្លាំងតម្រួតក៏បានចុះ មកដល់ដោយពិ និត្យឃើញថា នៅកន្លែងកើតហេតុ គឺមានបន្សល់នូវដបស្រាសចំនួន២ដប ចានគ្រឿងក្លែមនិងពូថៅយក្ស១ ចំណែកជនរងគ្រោះ មានស្នាមរយះកញ្ចឹង.ក និងលើចុងចិញ្ចើមខាងស្តាំ ព្រមទាំងដើមដៃខាងឆ្វេងផង។

លោក កុត ថ្លែង អធិការតម្រួតស្រុកបានប៊ឹង បញ្ជាក់ថា៖ បញ្ហានេះ គឺបណ្តាលមកពីការស្រវឹង ហើយបង្កើតជាទំនាស់ពាក្យសម្តី ទើបឈានដល់ការកាប់សម្លាប់បែបនេះ បច្ចុប្បន្ន ឃាតករត្រូវបានតម្រួតស្រុក បានប៊ឹងចាប់ខ្លួនបាន និងរៀបចំសំណុំរឿង ដើម្បីយកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

សាហាវណាស់! ទាស់សម្តីគ្នាពេលផឹកស៊ី ពលករខ្មែរម្នាក់ទាញពូថៅកាប់កញ្ចឹង.ក គូទំនាស់ ស្លាប់ក្នុងថ្លុកឈាម