អាងស្គាល់គ្នា សុំខ្ចីម៉ូតូមួយភ្លេត ហេីយជិះយកទៅបាត់

0

ភ្នំពេញ៖ កងកម្លាំងនគរបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ បានចុះប្រតិបត្តិការបង្ក្រាបករណី រំលោភលេីទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វេីការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅ ចំណុច ភូមិ អូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ សយ កុសល់ ភេទប្រុស អាយុ ២៦ ឆ្នាំ ទីកន្លែងកំណើត ភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅ បច្ចុប្បន្នមិនពិតប្រាកដ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២១ វេលម៉ោង ១៤និង០០នាទី នៅចំណុចមុខផ្សារទំនើប ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ២១ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយបានជិះយកទៅបាត់ រហូត ដោយមិនយកមកប្រគល់ ឱ្យម្ចាស់វិញឡើយ។

ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូ មកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈ ការស្រាវជ្រាវស៊ើបអង្កេត របស់សមត្ថកិច្ច ទេីបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលើនិងដកហូតបានម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន 5448212 ពាក់ស្លាកលេខ ព្រះវិហារ 1D 6062 ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដេីម្បីបញ្ជូនជនសង័្សយ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕