ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង បាននាំគ្នាការតវ៉ា មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុនបើក ប្រាក់ឈ្នួលមិនបានទៀងទាត់ គឺតែងតែមានភាពយឺតយ៉ាវ។
នារយៈពេលកន្លងមក ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ា មិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការ បើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។
សូមជម្រាបជូនថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
