ភ្នំពេញ៖ បុរសមួយក្រុមជិះរថយន្តស៊េរីទំនើប ១គ្រឿង និងម៉ូតូធំ១គ្រឿង មកវាយបុរស ២នាក់កំពុងផឹកស៊ី នៅមុខបន្ទប់ជួលមួយកន្លែង រួចដកកាំភ្លើងខ្លីមកអាមេគំរាមបាញ់ សម្លាប់ តែបាញ់មិនចេញ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីម៉ោង ១២៖១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតប្រជាពរដ្ឋកំពុងផឹកស៊ី នៅមុខផ្ទះស្រាប់តែភ្លាមៗនោះដែរ បានលេចមុខជនបង្កមានគ្នា២នាក់ ម្នាក់ជិះម៉ូតូមួយគ្រឿង និងម្នាក់ទៀតបើករថយន្តទំនើប Rangrover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AO 4034 ចុះពី រថយន្តមានអាយឌី និងកាំភ្លើងខ្លី ហើយបានទៅសួរនាំទៅលើជនរងគ្រោះថា មូលហេតុអីបានវាយទៅលើប្អូនគាត់ បន្ទាប់មកជនរងគ្រោះជាអ្នកភូមិ បានតបទៅវិញមកពីប្អូនខាងជនបង្ក មកវាយគាត់មុន ហើយក៏មានរឿងវាយប្រតាយប្រតប់គ្នា រួចក៏ជនបង្កបានទាញកាំភ្លើង អាមេប្រុងនឹងបាញ់ទៅលើជនរងគ្រោះ តែសំណាងល្អបាញ់មិនចេញ។ បន្ទាប់មកខាងភាគីរថយន្ត បម្រុងនាំគ្នាបើកចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាយកម៉ូតូកង់បី ដាក់ស្ទាក់ពីមុខ រួចរថយន្តក៏បើកបំបុកក្រឡាប់បែកបាក់ខ្ទេចខ្ទី ធ្វើឱ្យប្រជាពលរដ្ឋផ្ទុះហិង្សាវាយបំបែកកញ្ចក់ រថយន្តខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកធ្វើអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន ៣នាក់ យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត។ ចំណែកម៉ូតូជនបង្កដែលគេបិតតែមសាលាខណ្ឌ ត្រូវបានសមត្ថកិច្ចជិះចេញពីកន្លែងកើតហេតុ ទាំងប្រញាប់ចេញទៅបាត់ ៕